Kirisu Farm

Kirisu 100% Pure Milk

As pure as your love for your family

m

October 2026

បរិស្ថានស្អាត ចាប់ផ្ដើមពីយើងទាំងអស់គ្នា! ការថែរក្សាបរិស្ថាន មិនមែនជាកាតព្វកិច្ចរបស់នរណាម្នាក់តែម្នាក់ទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។ ការចូលរួមសម្អាតបរិស្ថាន កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ គឺជាជំហានតូចៗដែលអាចបង្កើតការផ្លាស់ប្ដូរដ៏ធំសម្រាប់សហគមន៍ និងប្រទេសជាតិរបស់យើង។ ក្នុងនាមជាកសិដ្ឋានទឹកដោះគោស្រស់ក្នុងស្រុក កសិដ្ឋានគិរីសួគ៌ (Kirisu Farm) តែងតែយកចិត្តទុកដាក់ចំពោះការការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។ តាមរយៈយុទ្ធនាការសម្អាតបរិស្ថាន ការគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវ និងការបង្កើនផ្ទៃបៃតងជុំវិញកសិដ្ឋាន ក្រុមការងាររបស់យើងបានរួមគ្នាដាំដើមឈើបន្ថែមនៅតាមបរិវេណកសិដ្ឋាន ដើម្បីជួយបង្កើនខ្យល់អាកាសបរិសុទ្ធ ផ្តល់ម្លប់ធម្មជាតិ និងចូលរួមកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។ កសិដ្ឋានគិរីសួគ៌ជឿជាក់ថា ដើមឈើមួយដើមដែលយើងដាំថ្ងៃនេះ គឺជាក្តីសង្ឃឹមមួយសម្រាប់អនាគតដ៏បៃតងនៅថ្ងៃស្អែក។ ដូច្នេះ យើងបន្តលើកទឹកចិត្តឱ្យបុគ្គលិក ដៃគូ និងសហគមន៍ ចូលរួមថែរក្សាបរិស្ថាន និងដាំដើមឈើឱ្យបានកាន់តែច្រើន ដើម្បីរួមគ្នាបង្កើតបរិយាកាសរស់នៅប្រកបដោយសុខភាព និងនិរន្តរភាព។

សកម្មភាពនៃការមកដល់របស់សមាជិកថ្មីរបស់យើង គឺពូជគោលំដាប់ពិភពលោក ប្រភេទហូលស្ទីន (𝗛𝗼𝗹𝘀𝘁𝗲𝗶𝗻 𝗵𝗲𝗶𝗳𝗲𝗿𝘀) ចំនួន𝟮𝟮𝟬ក្បាល បន្ថែមទៀត ពីប្រទេសអូស្រ្តាលី មកដល់ប្រទេសកម្ពុជា ដោយសុវតិ្ថភាព កសិដ្ឋានគិរីសួគ៌ សូមថ្លែងអំណរគុណដ៏ក្រៃលែងចំពោះការគាំទ្រតាមរយៈ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលី ហៅកាត់ថា #CAPRED

ក្រុមហ៊ុន ខ្មែរ ហ្រ្វេស មីល (Kirisu Farm) បានរៀបចំវគ្គបណ្តុះបណ្តាលជូនដល់បុគ្គលិកគិរីសួគ៌ក្រោមប្រធានបទស្ដីពី «យេនឌ័រនៅកន្លែងការងារ» ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសមភាពយេនឌ័រ និងការទប់ស្កាត់ការបៀតបៀន ការរំលោភបំពាន និងការកេងប្រវ័ញ្ចគ្រប់ទម្រង់ ព្រមទាំងពង្រឹងការទទួលខុសត្រូវរបស់បុគ្គលិកគ្រប់រូបក្នុងការរួមគ្នាកសាងកន្លែងការងារដែលប្រកបដោយបរិយាបន្ន សុវត្ថិភាព ការគោរពគ្នាទៅវិញទៅមក និងឱកាសស្មើភាពសម្រាប់មនុស្សគ្រប់រូប។ ក្រុមហ៊ុន ជឿជាក់ថា កន្លែងការងារដែលប្រកាន់ខ្ជាប់នូវសមភាពយេនឌ័រ ការគោរពភាពចម្រុះ និងការរួមបញ្ចូល គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព និងការរីកចម្រើនរបស់អង្គភាព។ កម្មវិធីនេះទទួលបានការគាំទ្រពី រដ្ឋាភិបាលអូស្ត្រាលី (DFAT) តាមរយៈកម្មវិធី ភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) និងអនុវត្តដោយក្រុមហ៊ុន Mekong Inclusive Ventures (MIV)។

ទិដ្ឋភាពពិព័រណ៍សប្បាយៗនៅស្តង់ គិរីសួគ៌ ថ្ងៃនេះ! អតិថិជនទាំងអស់បានមកសាករសជាតិទឹកដោះគោស្រស់ ១០០% ពីកសិដ្ឋានផ្ទាល់ និងចូលរួមស្វែងយល់ពីដំណើរការផលិតទឹកដោះគោស្រស់ប្រកបដោយ សុវតិ្ថភាព គុណភាព ស្ដង់ដារអន្ដរជាតិ។ កុំភ្លេចមកចូលរួមរីករាយ និងចែករំលែកបទពិសោធន៍ជាមួយក្រុមគិរីសួគ៌នៅស្តង់យើងទាំងអស់គ្នា!

PROJECT PROGRESS UPDATE! ដំណើរការសាងសង់ក្រោលគោនៅ​ក្នុងកសិដ្ឋានគិរីសួគ៌ កំពុងទៅមុខយ៉ាងរលូន! ​   អគាររោងគោថ្មីទាំង ២ ខ្នង កំពុងតែបន្តសាងសង់ជាបន្តបន្ទាប់ ដើម្បីបង្កើតបរិយាកាសកាន់តែទំនើប និងមានផាសុកភាពសម្រាប់គោទឹកដោះ។ កសិដ្ឋានគិរីសួគ៌មានមោទនភាពក្នុងការបន្តអភិវឌ្ឍ ដើម្បីផ្គត់ផ្គង់ទឹកដោះគោស្រស់អោយកាន់តែធំទូលាយជាងមុន និងមានគុណភាពខ្ពស់ជូនអតិថិជនទាំងអស់។

ស្នាមញញឹម សប្បាយរីករាយ និងបទពិសោធន៍ថ្មីៗ នៅស្តង់គិរីសួគ៌ ក្នុងឱកាសទិវាជាតិ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ កសិដ្ឋានគិរីសួគ៌ ពិតជាអរគុណសិស្សានុសិស្ស និងភ្ញៀវទាំងអស់ដែលបានចូលរួមស្វែងយល់ និងភ្លក់រសជាតិទឹកដោះគោស្រស់ 100% ពីកសិដ្ឋានគិរីសួគ៌។ គិរីសួគ៌ ផលិតផលជាតិ មោទនភាពជាតិ ផលិតតាមស្ដង់ដាអន្ដរជាតិ🥛💙

នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានដឹកនាំប្រតិភូ និងសមាជិកអញ្ជើញទស្សនកិច្ចសិក្សានៅ កសិដ្ឋាន និងរោងចក្រផលិតទឹកដោះគោស្រស់ គិរីសួគ៌ ហ្វាម​ (Kirisu Farm)​​ របស់យើង ដើម្បីស្វែងយល់ពីការអនុវត្តបច្ចេកវិទ្យាទំនើបក្នុងការចិញ្ចឹមគោទឹកដោះ ការកែច្នៃផលិតផល និងការគ្រប់គ្រងអាជីវកម្មកសិ-ឧស្សាហកម្មប្រកបដោយប្រសិទ្ធភាព។ ​​ ដំណើរទស្សនកិច្ចនេះបានបង្ហាញពីសក្ដានុពលរបស់សហគ្រាសកម្ពុជាក្នុងការផលិត ផលិតផលដែលមានគុណភាពស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងជំរុញការចែករំលែកបទពិសោធន៍ និងការតភ្ជាប់បណ្តាញអាជីវកម្មរវាងសហគ្រិនកម្ពុជា ដើម្បីរួមគ្នាពង្រឹងវិស័យ SMEs ឱ្យកាន់តែរីកចម្រើន និងមានភាពប្រកួតប្រជែង។ ជាមួយគ្នានេះ គិរីសួគ៌ ហ្វាម បានបង្ហាញពីការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការផលិតទឹកដោះគោស្រស់ធម្មជាតិ ១០០% ដែលជាការរួមចំណែកលើកកម្ពស់វិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃក្នុងស្រុក

កសិដ្ឋានគិរីសួគ៌ មានកិត្តិយស និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមគោរពស្វាគមន៍ ឯកឧត្តមសន្ដិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា ឯកឧត្តមបណ្ឌិតសភាចារ្យ​ ម៉ា ឈឿន​ អនុប្រធានគណៈកម្មការទី៣នៃរដ្ឋសភា និងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិកសមាជិកា ដែលបានអញ្ជើញចុះបំពេញទស្សនកិច្ចសិក្សានៅកសិដ្ឋានគិរីសួគ៌ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។ ​​​​    វត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម និងគណៈប្រតិភូ នាឱកាសនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តម និងជាការលើកទឹកចិត្តដ៏មានតម្លៃសម្រាប់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃកសិដ្ឋាន ក្នុងការបន្តអភិវឌ្ឍវិស័យកសិកម្មទំនើប ប្រកបដោយប្រសិទ្ធភាព នវានុវត្តន៍ និងនិរន្តរភាព ស្របតាមទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។ កសិដ្ឋានគិរីសួគ៌ សូមសម្ដែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងសូមគោរពជូនពរ ឯកឧត្តម និងគណៈប្រតិភូ