Kirisu Farm

Kirisu 100% Pure Milk

As pure as your love for your family

m

PostEvent

សកម្មភាពនៃការមកដល់របស់សមាជិកថ្មីរបស់យើង គឺពូជគោលំដាប់ពិភពលោក ប្រភេទហូលស្ទីន (𝗛𝗼𝗹𝘀𝘁𝗲𝗶𝗻 𝗵𝗲𝗶𝗳𝗲𝗿𝘀) ចំនួន𝟮𝟮𝟬ក្បាល បន្ថែមទៀត ពីប្រទេសអូស្រ្តាលី មកដល់ប្រទេសកម្ពុជា ដោយសុវតិ្ថភាព កសិដ្ឋានគិរីសួគ៌ សូមថ្លែងអំណរគុណដ៏ក្រៃលែងចំពោះការគាំទ្រតាមរយៈ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលី ហៅកាត់ថា #CAPRED គិរីសួគ៌ ផលិតផលជាតិ មោទនភាពជាតិ ផលិតតាមស្តង់ដារអន្តរជាតិ  

ក្រុមហ៊ុន ខ្មែរ ហ្រ្វេស មីល (Kirisu Farm) បានរៀបចំវគ្គបណ្តុះបណ្តាលជូនដល់បុគ្គលិកគិរីសួគ៌ក្រោមប្រធានបទស្ដីពី «យេនឌ័រនៅកន្លែងការងារ» ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសមភាពយេនឌ័រ និងការទប់ស្កាត់ការបៀតបៀន ការរំលោភបំពាន និងការកេងប្រវ័ញ្ចគ្រប់ទម្រង់ ព្រមទាំងពង្រឹងការទទួលខុសត្រូវរបស់បុគ្គលិកគ្រប់រូបក្នុងការរួមគ្នាកសាងកន្លែងការងារដែលប្រកបដោយបរិយាបន្ន សុវត្ថិភាព ការគោរពគ្នាទៅវិញទៅមក និងឱកាសស្មើភាពសម្រាប់មនុស្សគ្រប់រូប។ ក្រុមហ៊ុន ជឿជាក់ថា កន្លែងការងារដែលប្រកាន់ខ្ជាប់នូវសមភាពយេនឌ័រ ការគោរពភាពចម្រុះ និងការរួមបញ្ចូល គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព និងការរីកចម្រើនរបស់អង្គភាព។ កម្មវិធីនេះទទួលបានការគាំទ្រពី រដ្ឋាភិបាលអូស្ត្រាលី (DFAT) តាមរយៈកម្មវិធី ភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) និងអនុវត្តដោយក្រុមហ៊ុន Mekong Inclusive Ventures (MIV)។

ទិដ្ឋភាពពិព័រណ៍សប្បាយៗនៅស្តង់ គិរីសួគ៌ ថ្ងៃនេះ! អតិថិជនទាំងអស់បានមកសាករសជាតិទឹកដោះគោស្រស់ ១០០% ពីកសិដ្ឋានផ្ទាល់ និងចូលរួមស្វែងយល់ពីដំណើរការផលិតទឹកដោះគោស្រស់ប្រកបដោយ សុវតិ្ថភាព គុណភាព ស្ដង់ដារអន្ដរជាតិ។ កុំភ្លេចមកចូលរួមរីករាយ និងចែករំលែកបទពិសោធន៍ជាមួយក្រុមគិរីសួគ៌នៅស្តង់យើងទាំងអស់គ្នា!

PROJECT PROGRESS UPDATE! ដំណើរការសាងសង់ក្រោលគោនៅ​ក្នុងកសិដ្ឋានគិរីសួគ៌ កំពុងទៅមុខយ៉ាងរលូន! ​   អគាររោងគោថ្មីទាំង ២ ខ្នង កំពុងតែបន្តសាងសង់ជាបន្តបន្ទាប់ ដើម្បីបង្កើតបរិយាកាសកាន់តែទំនើប និងមានផាសុកភាពសម្រាប់គោទឹកដោះ។ កសិដ្ឋានគិរីសួគ៌មានមោទនភាពក្នុងការបន្តអភិវឌ្ឍ ដើម្បីផ្គត់ផ្គង់ទឹកដោះគោស្រស់អោយកាន់តែធំទូលាយជាងមុន និងមានគុណភាពខ្ពស់ជូនអតិថិជនទាំងអស់។

ស្នាមញញឹម សប្បាយរីករាយ និងបទពិសោធន៍ថ្មីៗ នៅស្តង់គិរីសួគ៌ ក្នុងឱកាសទិវាជាតិ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ កសិដ្ឋានគិរីសួគ៌ ពិតជាអរគុណសិស្សានុសិស្ស និងភ្ញៀវទាំងអស់ដែលបានចូលរួមស្វែងយល់ និងភ្លក់រសជាតិទឹកដោះគោស្រស់ 100% ពីកសិដ្ឋានគិរីសួគ៌។ គិរីសួគ៌ ផលិតផលជាតិ មោទនភាពជាតិ ផលិតតាមស្ដង់ដាអន្ដរជាតិ🥛💙

កសិដ្ឋានគិរីសួគ៌ មានកិត្តិយសក្នុងការសហការជាមួយ សាលាបឋមសិក្សាជាច្រើននៅក្នុងតំបន់ជុំវិញកសិដ្ឋាន ដើម្បីនាំយកយ៉ាអ៊ួរស្រស់ៗជូនដល់កុមារជាច្រើនកំពុងសិក្សា។ សកម្មភាពនេះ មិនត្រឹមតែជាការចែករំលែកយ៉ាអ៊ួរប៉ុណ្ណោះទេ ប៉ុន្តែជាការចែករំលែកស្នាមញញឹម ក្តីសង្ឃឹម ក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ ដើម្បីរួមចំណែកលើកទឹកចិត្តឱ្យកុមារទាំងអស់ មានសុខភាពល្អ និងរីកលូតលាស់ទៅពេលអនាគត។

ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល (KIRISU FARM) មានសេចក្តីសោមនស្សរីករាយ និងមោទនភាព ដែលបានចូលរួមឧបត្ថម្ភថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងគោលបំណងគាំទ្រការលើកកម្ពស់សេវាថែទាំសុខភាព និងរួមចំណែកដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ ការចូលរួមនេះ ស្តែងឱ្យឃើញនូវស្មារតីទទួលខុសត្រូវចំពោះសង្គម និងការប្តេជ្ញាចិត្តរបស់កសិដ្ឋានគិរីសួគ៌ ក្នុងការចូលរួមអភិវឌ្ឍសហគមន៍ និងគាំទ្រសកម្មភាពមនុស្សធម៌ ដើម្បីជាប្រយោជន៍ដល់សង្គមជាតិប្រកបដោយនិរន្តរភាព។ គិរីសួគ៌ ផលិតផលជាតិ មោទនភាពជាតិ ផលិតតាមស្តង់ដារអន្តរជាតិ🥛💙

ខ្មែរដើម្បីខ្មែរ ខ្មែរបេះដូងខ្មែរ…យើងរួបរួមគ្នាដើម្បីជាតិយើងទាំងអស់គ្នា! នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក (កសិដ្ឋានគិរីសួគ៌) បានចូលរួមឧបត្ថម្ភជួយដល់ជនភៀសសឹក និងវីរៈកងទ័ពកម្ពុជា នៅស្រុកបាទី ខេត្តតាកែវ។