វគ្គបណ្តុះបណ្តាលជូនដល់បុគ្គលិកគិរីសួគ៌ ក្រោមប្រធានបទស្ដីពី «យេនឌ័រនៅកន្លែងការងារ»
in
Event
ក្រុមហ៊ុន ខ្មែរ ហ្រ្វេស មីល (Kirisu Farm) បានរៀបចំវគ្គបណ្តុះបណ្តាលជូនដល់បុគ្គលិកគិរីសួគ៌ក្រោមប្រធានបទស្ដីពី «យេនឌ័រនៅកន្លែងការងារ» ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសមភាពយេនឌ័រ និងការទប់ស្កាត់ការបៀតបៀន ការរំលោភបំពាន និងការកេងប្រវ័ញ្ចគ្រប់ទម្រង់ ព្រមទាំងពង្រឹងការទទួលខុសត្រូវរបស់បុគ្គលិកគ្រប់រូបក្នុងការរួមគ្នាកសាងកន្លែងការងារដែលប្រកបដោយបរិយាបន្ន សុវត្ថិភាព ការគោរពគ្នាទៅវិញទៅមក និងឱកាសស្មើភាពសម្រាប់មនុស្សគ្រប់រូប។

ក្រុមហ៊ុន ជឿជាក់ថា កន្លែងការងារដែលប្រកាន់ខ្ជាប់នូវសមភាពយេនឌ័រ ការគោរពភាពចម្រុះ និងការរួមបញ្ចូល គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព និងការរីកចម្រើនរបស់អង្គភាព។

កម្មវិធីនេះទទួលបានការគាំទ្រពី រដ្ឋាភិបាលអូស្ត្រាលី (DFAT) តាមរយៈកម្មវិធី ភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) និងអនុវត្តដោយក្រុមហ៊ុន Mekong Inclusive Ventures (MIV)។
![]()
