សកម្មភាពនៃការមកដល់របស់សមាជិកថ្មី គឺពូជគោលំដាប់ពិភពលោក ប្រភេទហូលស្ទីន (𝗛𝗼𝗹𝘀𝘁𝗲𝗶𝗻 𝗵𝗲𝗶𝗳𝗲𝗿𝘀) ចំនួន𝟮𝟮𝟬ក្បាល បន្ថែមទៀត ពីប្រទេសអូស្រ្តាលី
សកម្មភាពនៃការមកដល់របស់សមាជិកថ្មីរបស់យើង គឺពូជគោលំដាប់ពិភពលោក ប្រភេទហូលស្ទីន (𝗛𝗼𝗹𝘀𝘁𝗲𝗶𝗻 𝗵𝗲𝗶𝗳𝗲𝗿𝘀) ចំនួន𝟮𝟮𝟬ក្បាល បន្ថែមទៀត ពីប្រទេសអូស្រ្តាលី មកដល់ប្រទេសកម្ពុជា ដោយសុវតិ្ថភាព កសិដ្ឋានគិរីសួគ៌ សូមថ្លែងអំណរគុណដ៏ក្រៃលែងចំពោះការគាំទ្រតាមរយៈ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលី ហៅកាត់ថា #CAPRED គិរីសួគ៌ ផលិតផលជាតិ មោទនភាពជាតិ ផលិតតាមស្តង់ដារអន្តរជាតិ
ក្រុមហ៊ុន ខ្មែរ ហ្រ្វេស មីល (Kirisu Farm) បានរៀបចំវគ្គបណ្តុះបណ្តាលជូនដល់បុគ្គលិកគិរីសួគ៌ក្រោមប្រធានបទស្ដីពី «យេនឌ័រនៅកន្លែងការងារ» ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសមភាពយេនឌ័រ និងការទប់ស្កាត់ការបៀតបៀន ការរំលោភបំពាន និងការកេងប្រវ័ញ្ចគ្រប់ទម្រង់ ព្រមទាំងពង្រឹងការទទួលខុសត្រូវរបស់បុគ្គលិកគ្រប់រូបក្នុងការរួមគ្នាកសាងកន្លែងការងារដែលប្រកបដោយបរិយាបន្ន សុវត្ថិភាព ការគោរពគ្នាទៅវិញទៅមក និងឱកាសស្មើភាពសម្រាប់មនុស្សគ្រប់រូប។ ក្រុមហ៊ុន ជឿជាក់ថា កន្លែងការងារដែលប្រកាន់ខ្ជាប់នូវសមភាពយេនឌ័រ ការគោរពភាពចម្រុះ និងការរួមបញ្ចូល គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព និងការរីកចម្រើនរបស់អង្គភាព។ កម្មវិធីនេះទទួលបានការគាំទ្រពី រដ្ឋាភិបាលអូស្ត្រាលី (DFAT) តាមរយៈកម្មវិធី ភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) និងអនុវត្តដោយក្រុមហ៊ុន Mekong Inclusive Ventures (MIV)។
ទិដ្ឋភាពពិព័រណ៍សប្បាយៗនៅស្តង់ គិរីសួគ៌ ថ្ងៃនេះ! អតិថិជនទាំងអស់បានមកសាករសជាតិទឹកដោះគោស្រស់ ១០០% ពីកសិដ្ឋានផ្ទាល់ និងចូលរួមស្វែងយល់ពីដំណើរការផលិតទឹកដោះគោស្រស់ប្រកបដោយ សុវតិ្ថភាព គុណភាព ស្ដង់ដារអន្ដរជាតិ។ កុំភ្លេចមកចូលរួមរីករាយ និងចែករំលែកបទពិសោធន៍ជាមួយក្រុមគិរីសួគ៌នៅស្តង់យើងទាំងអស់គ្នា!
PROJECT PROGRESS UPDATE! ដំណើរការសាងសង់ក្រោលគោនៅក្នុងកសិដ្ឋានគិរីសួគ៌ កំពុងទៅមុខយ៉ាងរលូន! អគាររោងគោថ្មីទាំង ២ ខ្នង កំពុងតែបន្តសាងសង់ជាបន្តបន្ទាប់ ដើម្បីបង្កើតបរិយាកាសកាន់តែទំនើប និងមានផាសុកភាពសម្រាប់គោទឹកដោះ។ កសិដ្ឋានគិរីសួគ៌មានមោទនភាពក្នុងការបន្តអភិវឌ្ឍ ដើម្បីផ្គត់ផ្គង់ទឹកដោះគោស្រស់អោយកាន់តែធំទូលាយជាងមុន និងមានគុណភាពខ្ពស់ជូនអតិថិជនទាំងអស់។
ស្នាមញញឹម សប្បាយរីករាយ និងបទពិសោធន៍ថ្មីៗ នៅស្តង់គិរីសួគ៌ ក្នុងឱកាសទិវាជាតិ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ
ស្នាមញញឹម សប្បាយរីករាយ និងបទពិសោធន៍ថ្មីៗ នៅស្តង់គិរីសួគ៌ ក្នុងឱកាសទិវាជាតិ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ កសិដ្ឋានគិរីសួគ៌ ពិតជាអរគុណសិស្សានុសិស្ស និងភ្ញៀវទាំងអស់ដែលបានចូលរួមស្វែងយល់ និងភ្លក់រសជាតិទឹកដោះគោស្រស់ 100% ពីកសិដ្ឋានគិរីសួគ៌។ គិរីសួគ៌ ផលិតផលជាតិ មោទនភាពជាតិ ផលិតតាមស្ដង់ដាអន្ដរជាតិ🥛💙
ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានដឹកនាំប្រតិភូ និងសមាជិកអញ្ជើញទស្សនកិច្ចសិក្សានៅកសិដ្ឋានគិរីសួគ៌
នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានដឹកនាំប្រតិភូ និងសមាជិកអញ្ជើញទស្សនកិច្ចសិក្សានៅ កសិដ្ឋាន និងរោងចក្រផលិតទឹកដោះគោស្រស់ គិរីសួគ៌ ហ្វាម (Kirisu Farm) របស់យើង ដើម្បីស្វែងយល់ពីការអនុវត្តបច្ចេកវិទ្យាទំនើបក្នុងការចិញ្ចឹមគោទឹកដោះ ការកែច្នៃផលិតផល និងការគ្រប់គ្រងអាជីវកម្មកសិ-ឧស្សាហកម្មប្រកបដោយប្រសិទ្ធភាព។ ដំណើរទស្សនកិច្ចនេះបានបង្ហាញពីសក្ដានុពលរបស់សហគ្រាសកម្ពុជាក្នុងការផលិត ផលិតផលដែលមានគុណភាពស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងជំរុញការចែករំលែកបទពិសោធន៍ និងការតភ្ជាប់បណ្តាញអាជីវកម្មរវាងសហគ្រិនកម្ពុជា ដើម្បីរួមគ្នាពង្រឹងវិស័យ SMEs ឱ្យកាន់តែរីកចម្រើន និងមានភាពប្រកួតប្រជែង។ ជាមួយគ្នានេះ គិរីសួគ៌ ហ្វាម បានបង្ហាញពីការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការផលិតទឹកដោះគោស្រស់ធម្មជាតិ ១០០% ដែលជាការរួមចំណែកលើកកម្ពស់វិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃក្នុងស្រុក
ការអញ្ជើញចុះបំពេញទស្សនកិច្ចសិក្សាក្នុងកសិដ្ឋានគិរីសួគ៌ របស់ឯកឧត្តមសន្ដិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន អនុប្រធានគណៈកម្មការទី៣នៃរដ្ឋសភា
កសិដ្ឋានគិរីសួគ៌ មានកិត្តិយស និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមគោរពស្វាគមន៍ ឯកឧត្តមសន្ដិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន អនុប្រធានគណៈកម្មការទី៣នៃរដ្ឋសភា និងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិកសមាជិកា ដែលបានអញ្ជើញចុះបំពេញទស្សនកិច្ចសិក្សានៅកសិដ្ឋានគិរីសួគ៌ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។ វត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម និងគណៈប្រតិភូ នាឱកាសនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តម និងជាការលើកទឹកចិត្តដ៏មានតម្លៃសម្រាប់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃកសិដ្ឋាន ក្នុងការបន្តអភិវឌ្ឍវិស័យកសិកម្មទំនើប ប្រកបដោយប្រសិទ្ធភាព នវានុវត្តន៍ និងនិរន្តរភាព ស្របតាមទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។ កសិដ្ឋានគិរីសួគ៌ សូមសម្ដែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងសូមគោរពជូនពរ ឯកឧត្តម និងគណៈប្រតិភូ
