Kirisu Farm

Kirisu 100% Pure Milk

As pure as your love for your family

m

Visitor1

KIRISU VISITOR ACTIVITIES

Kirisu Farm hosts diverse visitor delegations and educational tours highlighting advanced
dairy infrastructure, sustainable practices, and agricultural innovation
to promote community engagement.
  • កសិដ្ឋានគិរីសួគ៌ មានកិត្តិយសយ៉ាងក្រៃលែងដែលបានទទួលបដិសណ្ឋារកិច្ចរបស់ លោកឯកអគ្គរដ្ឋទូតប្រទេសអូស្រា្ដលី ប្រចាំនៅប្រទេសកម្ពុជា គឺ លោកឯកអគ្គរដ្ឋទូត Derek Yip មកទស្សនកិច្ច កសិដ្ឋានគិរីសួគ៌ក្នុងឱកាសការមកដល់នូវពូជគោទឹកដោះថ្មី ហូលស្ទីន (Holstein) ដែលមានគុណភាពខ្ពស់បំផុតមកពីប្រទេសអូស្រ្ដាលី 220 ក្បាល។ ក្នុងគោលបំណងបង្កើនផលិតកម្មទឹកដោះគោស្រស់ដ៏មានគុណភាពខ្ពស់ពីប្រទេសអូស្ត្រាលី ដើម្បីបំពេញតម្រូវការទឹកដោះគោស្រស់របស់ប្រជាជនកម្ពុជា។ ឆ្លៀតឱកាសនេះកសិដ្ឋានគិរីសួគ៌ សូមថ្លែងអំណរគុណដ៏ក្រៃលែងចំពោះការគាំទ្ររបស់ស្ថានទូតប្រទេសអូស្ត្រាលីតាមរយៈ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចឈានមុខគេរបស់ប្រទេសអូស្ត្រាលីនៅក្នុងប្រទេសកម្ពុជា ( CAPRED )

  • កសិដ្ឋានគិរីសួគ៌ រីករាយក្នុងការទទួលស្វាគមន៍ លោក Mike Burri អ្នកជំនាញបច្ចេកទេសផលិតផលទឹកដោះគោ មកពីប្រទេសស្វីសនៃអង្គការ Swisscontact Cambodia និងអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានអញ្ជើញមកទស្សនកិច្ច និងស្វែងយល់អំពីដំណើរការផលិតទឹកដោះគោស្រស់របស់កសិដ្ឋានគិរីសួគ៌។ ដំណើរទស្សនកិច្ចនេះ បានរស្វែងយល់ពី ការដាំដុះ និងផលិតចំណីសត្វ ការប្រើប្រាស់គ្រឿងចក្រកសិកម្មទំនើប ការចិញ្ចឹម និងថែទាំគោទឹកដោះ ការគ្រប់គ្រងចំណីអាហារ និងសុខភាពសត្វ រហូតដល់ដំណើរការផលិត ការត្រួតពិនិត្យ និងការរក្សាគុណភាពទឹកដោះគោ។ ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ជាមួយអ្នកជំនាញអន្តរជាតិ គឺជាឱកាសដ៏មានតម្លៃសម្រាប់ ពង្រឹងគុណភាព បង្កើនប្រសិទ្ធភាព និងបន្តអភិវឌ្ឍវិស័យផលិតកម្មទឹកដោះគោស្រស់នៅកម្ពុជា ឱ្យកាន់តែមានស្តង់ដារ និងចីរភាព។

  • កសិដ្ឋានគិរីសួគ៌ ពិតជារីករាយក្នុងការទទួលស្វាគមន៍ក្រុមកីឡាករយុវជនអាយុក្រោម១៨ឆ្នាំ ពីសាលាបាល់ទាត់ជាតិបាទី ដែលបានមកទស្សនកិច្ចសិក្សា និងស្វែងយល់អំពីដំណើរការចិញ្ចឹមគោទឹកដោះ ព្រមទាំងការផលិតទឹកដោះគោស្រស់ដែលមានគុណភាពខ្ពស់ តាមស្តង់ដារអន្តរជាតិ។ ទឹកដោះគោស្រស់គិរីសួគ៌ សម្បូរទៅដោយប្រូតេអ៊ីន កាល់ស្យូម និងសារធាតុចិញ្ចឹមសំខាន់ៗ ដែលជួយពង្រឹងសាច់ដុំ កាយសប្បាទានរឹងមាំ ស្តារកម្លាំងបានលឿនក្រោយការហ្វឹកហាត់ និងផ្តល់ថាមពលសម្រាប់កីឡាករបាល់ទាត់ក្នុងការត្រៀមខ្លួនទៅកាន់ការប្រកួតវគ្គបន្ទាប់។ កសិដ្ឋានគិរីសួគ៌ សូមអរគុណចំពោះកាដូជាអាវកីឡាដ៏មានតម្លៃ ដែលមិនត្រឹមតែជាអំណោយប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃមិត្តភាព និងការចែករំលែកទឹកចិត្តដ៏ប្រពៃ។ គិរីសួគ៌ ផលិតផលជាតិ មោទនភាពជាតិ ផលិតតាមស្តង់ដារអន្តរជាតិ🥛💙