កសិដ្ឋានគិរីសួគ៌ មានកិត្តិយសយ៉ាងក្រៃលែងដែលបានទទួលបដិសណ្ឋារកិច្ចរបស់ លោកឯកអគ្គរដ្ឋទូតប្រទេសអូស្រា្ដលី ប្រចាំនៅប្រទេសកម្ពុជា
កសិដ្ឋានគិរីសួគ៌ មានកិត្តិយសយ៉ាងក្រៃលែងដែលបានទទួលបដិសណ្ឋារកិច្ចរបស់ លោកឯកអគ្គរដ្ឋទូតប្រទេសអូស្រា្ដលី ប្រចាំនៅប្រទេសកម្ពុជា គឺ លោកឯកអគ្គរដ្ឋទូត Derek Yip មកទស្សនកិច្ច កសិដ្ឋានគិរីសួគ៌ក្នុងឱកាសការមកដល់នូវពូជគោទឹកដោះថ្មី ហូលស្ទីន (Holstein) ដែលមានគុណភាពខ្ពស់បំផុតមកពីប្រទេសអូស្រ្ដាលី 220 ក្បាល។
ក្នុងគោលបំណងបង្កើនផលិតកម្មទឹកដោះគោស្រស់ដ៏មានគុណភាពខ្ពស់ពីប្រទេសអូស្ត្រាលី ដើម្បីបំពេញតម្រូវការទឹកដោះគោស្រស់របស់ប្រជាជនកម្ពុជា។



