Kirisu Farm

Kirisu 100% Pure Milk

As pure as your love for your family

m

EVENT ACTIVITIES

KIRISU EVENT ACTIVITIES

Kirisu Farm organizes corporate events and community outreach programs engaging employees, partners, and stakeholders. These initiatives reinforce corporate culture, advance social responsibility, and celebrate collective milestones.
  • សកម្មភាពនៃការមកដល់របស់សមាជិកថ្មីរបស់យើង គឺពូជគោលំដាប់ពិភពលោក ប្រភេទហូលស្ទីន (𝗛𝗼𝗹𝘀𝘁𝗲𝗶𝗻 𝗵𝗲𝗶𝗳𝗲𝗿𝘀) ចំនួន𝟮𝟮𝟬ក្បាល បន្ថែមទៀត ពីប្រទេសអូស្រ្តាលី មកដល់ប្រទេសកម្ពុជា ដោយសុវតិ្ថភាព កសិដ្ឋានគិរីសួគ៌ សូមថ្លែងអំណរគុណដ៏ក្រៃលែងចំពោះការគាំទ្រតាមរយៈ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលី ហៅកាត់ថា #CAPRED

  • ក្រុមហ៊ុន ខ្មែរ ហ្រ្វេស មីល (Kirisu Farm) បានរៀបចំវគ្គបណ្តុះបណ្តាលជូនដល់បុគ្គលិកគិរីសួគ៌ក្រោមប្រធានបទស្ដីពី «យេនឌ័រនៅកន្លែងការងារ» ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសមភាពយេនឌ័រ និងការទប់ស្កាត់ការបៀតបៀន ការរំលោភបំពាន និងការកេងប្រវ័ញ្ចគ្រប់ទម្រង់ ព្រមទាំងពង្រឹងការទទួលខុសត្រូវរបស់បុគ្គលិកគ្រប់រូបក្នុងការរួមគ្នាកសាងកន្លែងការងារដែលប្រកបដោយបរិយាបន្ន សុវត្ថិភាព ការគោរពគ្នាទៅវិញទៅមក និងឱកាសស្មើភាពសម្រាប់មនុស្សគ្រប់រូប។ ក្រុមហ៊ុន ជឿជាក់ថា កន្លែងការងារដែលប្រកាន់ខ្ជាប់នូវសមភាពយេនឌ័រ ការគោរពភាពចម្រុះ និងការរួមបញ្ចូល គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព និងការរីកចម្រើនរបស់អង្គភាព។ កម្មវិធីនេះទទួលបានការគាំទ្រពី រដ្ឋាភិបាលអូស្ត្រាលី (DFAT) តាមរយៈកម្មវិធី ភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) និងអនុវត្តដោយក្រុមហ៊ុន Mekong Inclusive Ventures (MIV)។

  • ទិដ្ឋភាពពិព័រណ៍សប្បាយៗនៅស្តង់ គិរីសួគ៌ ថ្ងៃនេះ! អតិថិជនទាំងអស់បានមកសាករសជាតិទឹកដោះគោស្រស់ ១០០% ពីកសិដ្ឋានផ្ទាល់ និងចូលរួមស្វែងយល់ពីដំណើរការផលិតទឹកដោះគោស្រស់ប្រកបដោយ សុវតិ្ថភាព គុណភាព ស្ដង់ដារអន្ដរជាតិ។ កុំភ្លេចមកចូលរួមរីករាយ និងចែករំលែកបទពិសោធន៍ជាមួយក្រុមគិរីសួគ៌នៅស្តង់យើងទាំងអស់គ្នា!