Kirisu Farm

Kirisu 100% Pure Milk

As pure as your love for your family

m

KIRISU FARM

កសិដ្ឋានគិរីសួគ៌ រីករាយក្នុងការទទួលស្វាគមន៍ លោក Mike Burri អ្នកជំនាញបច្ចេកទេសផលិតផលទឹកដោះគោ មកពីប្រទេសស្វីសនៃអង្គការ Swisscontact Cambodia និងអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានអញ្ជើញមកទស្សនកិច្ច និងស្វែងយល់អំពីដំណើរការផលិតទឹកដោះគោស្រស់របស់កសិដ្ឋានគិរីសួគ៌។

ដំណើរទស្សនកិច្ចនេះ បានរស្វែងយល់ពី ការដាំដុះ និងផលិតចំណីសត្វ ការប្រើប្រាស់គ្រឿងចក្រកសិកម្មទំនើប ការចិញ្ចឹម និងថែទាំគោទឹកដោះ ការគ្រប់គ្រងចំណីអាហារ និងសុខភាពសត្វ រហូតដល់ដំណើរការផលិត ការត្រួតពិនិត្យ និងការរក្សាគុណភាពទឹកដោះគោ។

ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ជាមួយអ្នកជំនាញអន្តរជាតិ គឺជាឱកាសដ៏មានតម្លៃសម្រាប់ ពង្រឹងគុណភាព បង្កើនប្រសិទ្ធភាព និងបន្តអភិវឌ្ឍវិស័យផលិតកម្មទឹកដោះគោស្រស់នៅកម្ពុជា ឱ្យកាន់តែមានស្តង់ដារ និងចីរភាព។