កសិដ្ឋានគិរីសួគ៌ ទទួលស្វាគមន៍ក្រុមកីឡាករយុវជនអាយុក្រោម១៨ឆ្នាំ ពីសាលាបាល់ទាត់ជាតិបាទី
កសិដ្ឋានគិរីសួគ៌ ពិតជារីករាយក្នុងការទទួលស្វាគមន៍ក្រុមកីឡាករយុវជនអាយុក្រោម១៨ឆ្នាំ ពីសាលាបាល់ទាត់ជាតិបាទី ដែលបានមកទស្សនកិច្ចសិក្សា និងស្វែងយល់អំពីដំណើរការចិញ្ចឹមគោទឹកដោះ ព្រមទាំងការផលិតទឹកដោះគោស្រស់ដែលមានគុណភាពខ្ពស់ តាមស្តង់ដារអន្តរជាតិ។

ទឹកដោះគោស្រស់គិរីសួគ៌ សម្បូរទៅដោយប្រូតេអ៊ីន កាល់ស្យូម និងសារធាតុចិញ្ចឹមសំខាន់ៗ ដែលជួយពង្រឹងសាច់ដុំ កាយសប្បាទានរឹងមាំ ស្តារកម្លាំងបានលឿនក្រោយការហ្វឹកហាត់ និងផ្តល់ថាមពលសម្រាប់កីឡាករបាល់ទាត់ក្នុងការត្រៀមខ្លួនទៅកាន់ការប្រកួតវគ្គបន្ទាប់។

កសិដ្ឋានគិរីសួគ៌ សូមអរគុណចំពោះកាដូជាអាវកីឡាដ៏មានតម្លៃ ដែលមិនត្រឹមតែជាអំណោយប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃមិត្តភាព និងការចែករំលែកទឹកចិត្តដ៏ប្រពៃ។

