បរិស្ថានស្អាត ចាប់ផ្ដើមពីយើងទាំងអស់គ្នា! ការថែរក្សាបរិស្ថាន មិនមែនជាកាតព្វកិច្ចរបស់នរណាម្នាក់តែម្នាក់ទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។ ការចូលរួមសម្អាតបរិស្ថាន កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ គឺជាជំហានតូចៗដែលអាចបង្កើតការផ្លាស់ប្ដូរដ៏ធំសម្រាប់សហគមន៍ និងប្រទេសជាតិរបស់យើង។ ក្នុងនាមជាកសិដ្ឋានទឹកដោះគោស្រស់ក្នុងស្រុក កសិដ្ឋានគិរីសួគ៌ (Kirisu Farm) តែងតែយកចិត្តទុកដាក់ចំពោះការការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។ តាមរយៈយុទ្ធនាការសម្អាតបរិស្ថាន ការគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវ និងការបង្កើនផ្ទៃបៃតងជុំវិញកសិដ្ឋាន ក្រុមការងាររបស់យើងបានរួមគ្នាដាំដើមឈើបន្ថែមនៅតាមបរិវេណកសិដ្ឋាន ដើម្បីជួយបង្កើនខ្យល់អាកាសបរិសុទ្ធ ផ្តល់ម្លប់ធម្មជាតិ និងចូលរួមកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។ កសិដ្ឋានគិរីសួគ៌ជឿជាក់ថា ដើមឈើមួយដើមដែលយើងដាំថ្ងៃនេះ គឺជាក្តីសង្ឃឹមមួយសម្រាប់អនាគតដ៏បៃតងនៅថ្ងៃស្អែក។ ដូច្នេះ យើងបន្តលើកទឹកចិត្តឱ្យបុគ្គលិក ដៃគូ និងសហគមន៍ ចូលរួមថែរក្សាបរិស្ថាន និងដាំដើមឈើឱ្យបានកាន់តែច្រើន ដើម្បីរួមគ្នាបង្កើតបរិយាកាសរស់នៅប្រកបដោយសុខភាព និងនិរន្តរភាព។
