Kirisu Farm

Kirisu 100% Pure Milk

As pure as your love for your family

m

KIRISU FARM

នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានដឹកនាំប្រតិភូ និងសមាជិកអញ្ជើញទស្សនកិច្ចសិក្សានៅ កសិដ្ឋាន និងរោងចក្រផលិតទឹកដោះគោស្រស់ គិរីសួគ៌ ហ្វាម​ (Kirisu Farm)​​ របស់យើង ដើម្បីស្វែងយល់ពីការអនុវត្តបច្ចេកវិទ្យាទំនើបក្នុងការចិញ្ចឹមគោទឹកដោះ ការកែច្នៃផលិតផល និងការគ្រប់គ្រងអាជីវកម្មកសិ-ឧស្សាហកម្មប្រកបដោយប្រសិទ្ធភាព។

​​

ដំណើរទស្សនកិច្ចនេះបានបង្ហាញពីសក្ដានុពលរបស់សហគ្រាសកម្ពុជាក្នុងការផលិត ផលិតផលដែលមានគុណភាពស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងជំរុញការចែករំលែកបទពិសោធន៍ និងការតភ្ជាប់បណ្តាញអាជីវកម្មរវាងសហគ្រិនកម្ពុជា ដើម្បីរួមគ្នាពង្រឹងវិស័យ SMEs ឱ្យកាន់តែរីកចម្រើន និងមានភាពប្រកួតប្រជែង។

ជាមួយគ្នានេះ គិរីសួគ៌ ហ្វាម បានបង្ហាញពីការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការផលិតទឹកដោះគោស្រស់ធម្មជាតិ ១០០% ដែលជាការរួមចំណែកលើកកម្ពស់វិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃក្នុងស្រុក កាត់បន្ថយការពឹងផ្អែកលើការនាំចូល និងផ្ដល់ផលិតផលគុណភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជា។

​​  

គិរីសួគ៌ ផលិតផលជាតិ មោទនភាពជាតិ ផលិតតាមស្ដង់ដាអន្ដរជាតិ🥛💙