កសិដ្ឋានគិរីសួគ៌ មានកិត្តិយសក្នុងការសហការជាមួយ សាលាបឋមសិក្សាជាច្រើននៅក្នុងតំបន់ជុំវិញកសិដ្ឋាន
កសិដ្ឋានគិរីសួគ៌ មានកិត្តិយសក្នុងការសហការជាមួយ សាលាបឋមសិក្សាជាច្រើននៅក្នុងតំបន់ជុំវិញកសិដ្ឋាន ដើម្បីនាំយកយ៉ាអ៊ួរស្រស់ៗជូនដល់កុមារជាច្រើនកំពុងសិក្សា។

សកម្មភាពនេះ មិនត្រឹមតែជាការចែករំលែកយ៉ាអ៊ួរប៉ុណ្ណោះទេ ប៉ុន្តែជាការចែករំលែកស្នាមញញឹម ក្តីសង្ឃឹម ក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ ដើម្បីរួមចំណែកលើកទឹកចិត្តឱ្យកុមារទាំងអស់ មានសុខភាពល្អ និងរីកលូតលាស់ទៅពេលអនាគត។

