Kirisu Farm

Kirisu 100% Pure Milk

As pure as your love for your family

m

KIRISU FARM

ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល (KIRISU FARM) មានសេចក្តីសោមនស្សរីករាយ និងមោទនភាព ដែលបានចូលរួមឧបត្ថម្ភថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងគោលបំណងគាំទ្រការលើកកម្ពស់សេវាថែទាំសុខភាព និងរួមចំណែកដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

ការចូលរួមនេះ ស្តែងឱ្យឃើញនូវស្មារតីទទួលខុសត្រូវចំពោះសង្គម និងការប្តេជ្ញាចិត្តរបស់កសិដ្ឋានគិរីសួគ៌ ក្នុងការចូលរួមអភិវឌ្ឍសហគមន៍ និងគាំទ្រសកម្មភាពមនុស្សធម៌ ដើម្បីជាប្រយោជន៍ដល់សង្គមជាតិប្រកបដោយនិរន្តរភាព។

គិរីសួគ៌ ផលិតផលជាតិ មោទនភាពជាតិ ផលិតតាមស្តង់ដារអន្តរជាតិ🥛💙