-
កសិដ្ឋានគិរីសួគ៌ មានកិត្តិយសយ៉ាងក្រៃលែងដែលបានទទួលបដិសណ្ឋារកិច្ចរបស់ លោកឯកអគ្គរដ្ឋទូតប្រទេសអូស្រា្ដលី ប្រចាំនៅប្រទេសកម្ពុជា
កសិដ្ឋានគិរីសួគ៌ មានកិត្តិយសយ៉ាងក្រៃលែងដែលបានទទួលបដិសណ្ឋារកិច្ចរបស់ លោកឯកអគ្គរដ្ឋទូតប្រទេសអូស្រា្ដលី ប្រចាំនៅប្រទេសកម្ពុជា គឺ លោកឯកអគ្គរដ្ឋទូត Derek Yip មកទស្សនកិច្ច កសិដ្ឋានគិរីសួគ៌ក្នុងឱកាសការមកដល់នូវពូជគោទឹកដោះថ្មី ហូលស្ទីន (Holstein) ដែលមានគុណភាពខ្ពស់បំផុតមកពីប្រទេសអូស្រ្ដាលី 220 ក្បាល។ ក្នុងគោលបំណងបង្កើនផលិតកម្មទឹកដោះគោស្រស់ដ៏មានគុណភាពខ្ពស់ពីប្រទេសអូស្ត្រាលី ដើម្បីបំពេញតម្រូវការទឹកដោះគោស្រស់របស់ប្រជាជនកម្ពុជា។ ឆ្លៀតឱកាសនេះកសិដ្ឋានគិរីសួគ៌ សូមថ្លែងអំណរគុណដ៏ក្រៃលែងចំពោះការគាំទ្ររបស់ស្ថានទូតប្រទេសអូស្ត្រាលីតាមរយៈ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចឈានមុខគេរបស់ប្រទេសអូស្ត្រាលីនៅក្នុងប្រទេសកម្ពុជា ( CAPRED )
-
កសិដ្ឋានគិរីសួគ៌ រីករាយទទួលស្វាគមន៍ លោក Mike Burri អ្នកជំនាញបច្ចេកទេសផលិតផលទឹកដោះគោ មកពីប្រទេសស្វីសនៃអង្គការ Swisscontact Cambodia
កសិដ្ឋានគិរីសួគ៌ រីករាយក្នុងការទទួលស្វាគមន៍ លោក Mike Burri អ្នកជំនាញបច្ចេកទេសផលិតផលទឹកដោះគោ មកពីប្រទេសស្វីសនៃអង្គការ Swisscontact Cambodia និងអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានអញ្ជើញមកទស្សនកិច្ច និងស្វែងយល់អំពីដំណើរការផលិតទឹកដោះគោស្រស់របស់កសិដ្ឋានគិរីសួគ៌។ ដំណើរទស្សនកិច្ចនេះ បានរស្វែងយល់ពី ការដាំដុះ និងផលិតចំណីសត្វ ការប្រើប្រាស់គ្រឿងចក្រកសិកម្មទំនើប ការចិញ្ចឹម និងថែទាំគោទឹកដោះ ការគ្រប់គ្រងចំណីអាហារ និងសុខភាពសត្វ រហូតដល់ដំណើរការផលិត ការត្រួតពិនិត្យ និងការរក្សាគុណភាពទឹកដោះគោ។ ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ជាមួយអ្នកជំនាញអន្តរជាតិ គឺជាឱកាសដ៏មានតម្លៃសម្រាប់ ពង្រឹងគុណភាព បង្កើនប្រសិទ្ធភាព និងបន្តអភិវឌ្ឍវិស័យផលិតកម្មទឹកដោះគោស្រស់នៅកម្ពុជា ឱ្យកាន់តែមានស្តង់ដារ និងចីរភាព។
-
កសិដ្ឋានគិរីសួគ៌ ទទួលស្វាគមន៍ក្រុមកីឡាករយុវជនអាយុក្រោម១៨ឆ្នាំ ពីសាលាបាល់ទាត់ជាតិបាទី
កសិដ្ឋានគិរីសួគ៌ ពិតជារីករាយក្នុងការទទួលស្វាគមន៍ក្រុមកីឡាករយុវជនអាយុក្រោម១៨ឆ្នាំ ពីសាលាបាល់ទាត់ជាតិបាទី ដែលបានមកទស្សនកិច្ចសិក្សា និងស្វែងយល់អំពីដំណើរការចិញ្ចឹមគោទឹកដោះ ព្រមទាំងការផលិតទឹកដោះគោស្រស់ដែលមានគុណភាពខ្ពស់ តាមស្តង់ដារអន្តរជាតិ។ ទឹកដោះគោស្រស់គិរីសួគ៌ សម្បូរទៅដោយប្រូតេអ៊ីន កាល់ស្យូម និងសារធាតុចិញ្ចឹមសំខាន់ៗ ដែលជួយពង្រឹងសាច់ដុំ កាយសប្បាទានរឹងមាំ ស្តារកម្លាំងបានលឿនក្រោយការហ្វឹកហាត់ និងផ្តល់ថាមពលសម្រាប់កីឡាករបាល់ទាត់ក្នុងការត្រៀមខ្លួនទៅកាន់ការប្រកួតវគ្គបន្ទាប់។ កសិដ្ឋានគិរីសួគ៌ សូមអរគុណចំពោះកាដូជាអាវកីឡាដ៏មានតម្លៃ ដែលមិនត្រឹមតែជាអំណោយប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃមិត្តភាព និងការចែករំលែកទឹកចិត្តដ៏ប្រពៃ។ គិរីសួគ៌ ផលិតផលជាតិ មោទនភាពជាតិ ផលិតតាមស្តង់ដារអន្តរជាតិ🥛💙
-
ការអញ្ជើញចុះបំពេញទស្សនកិច្ចសិក្សាក្នុងកសិដ្ឋានគិរីសួគ៌ របស់ឯកឧត្តមសន្ដិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន អនុប្រធានគណៈកម្មការទី៣នៃរដ្ឋសភា
កសិដ្ឋានគិរីសួគ៌ មានកិត្តិយស និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមគោរពស្វាគមន៍ ឯកឧត្តមសន្ដិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន អនុប្រធានគណៈកម្មការទី៣នៃរដ្ឋសភា និងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិកសមាជិកា ដែលបានអញ្ជើញចុះបំពេញទស្សនកិច្ចសិក្សានៅកសិដ្ឋានគិរីសួគ៌ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។ វត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម និងគណៈប្រតិភូ នាឱកាសនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តម និងជាការលើកទឹកចិត្តដ៏មានតម្លៃសម្រាប់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃកសិដ្ឋាន ក្នុងការបន្តអភិវឌ្ឍវិស័យកសិកម្មទំនើប ប្រកបដោយប្រសិទ្ធភាព នវានុវត្តន៍ និងនិរន្តរភាព ស្របតាមទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។ កសិដ្ឋានគិរីសួគ៌ សូមសម្ដែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងសូមគោរពជូនពរ ឯកឧត្តម និងគណៈប្រតិភូ
-
ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានដឹកនាំប្រតិភូ និងសមាជិកអញ្ជើញទស្សនកិច្ចសិក្សានៅកសិដ្ឋានគិរីសួគ៌
នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានដឹកនាំប្រតិភូ និងសមាជិកអញ្ជើញទស្សនកិច្ចសិក្សានៅ កសិដ្ឋាន និងរោងចក្រផលិតទឹកដោះគោស្រស់ គិរីសួគ៌ ហ្វាម (Kirisu Farm) របស់យើង ដើម្បីស្វែងយល់ពីការអនុវត្តបច្ចេកវិទ្យាទំនើបក្នុងការចិញ្ចឹមគោទឹកដោះ ការកែច្នៃផលិតផល និងការគ្រប់គ្រងអាជីវកម្មកសិ-ឧស្សាហកម្មប្រកបដោយប្រសិទ្ធភាព។ ដំណើរទស្សនកិច្ចនេះបានបង្ហាញពីសក្ដានុពលរបស់សហគ្រាសកម្ពុជាក្នុងការផលិត ផលិតផលដែលមានគុណភាពស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងជំរុញការចែករំលែកបទពិសោធន៍ និងការតភ្ជាប់បណ្តាញអាជីវកម្មរវាងសហគ្រិនកម្ពុជា ដើម្បីរួមគ្នាពង្រឹងវិស័យ SMEs ឱ្យកាន់តែរីកចម្រើន និងមានភាពប្រកួតប្រជែង។ ជាមួយគ្នានេះ គិរីសួគ៌ ហ្វាម បានបង្ហាញពីការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការផលិតទឹកដោះគោស្រស់ធម្មជាតិ ១០០% ដែលជាការរួមចំណែកលើកកម្ពស់វិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃក្នុងស្រុក
