-
បរិស្ថានស្អាត ចាប់ផ្ដើមពីយើងទាំងអស់គ្នា!
បរិស្ថានស្អាត ចាប់ផ្ដើមពីយើងទាំងអស់គ្នា! ការថែរក្សាបរិស្ថាន មិនមែនជាកាតព្វកិច្ចរបស់នរណាម្នាក់តែម្នាក់ទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។ ការចូលរួមសម្អាតបរិស្ថាន កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ គឺជាជំហានតូចៗដែលអាចបង្កើតការផ្លាស់ប្ដូរដ៏ធំសម្រាប់សហគមន៍ និងប្រទេសជាតិរបស់យើង។ ក្នុងនាមជាកសិដ្ឋានទឹកដោះគោស្រស់ក្នុងស្រុក កសិដ្ឋានគិរីសួគ៌ (Kirisu Farm) តែងតែយកចិត្តទុកដាក់ចំពោះការការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។
Comments -
សកម្មភាពនៃការមកដល់របស់សមាជិកថ្មី គឺពូជគោលំដាប់ពិភពលោក ប្រភេទហូលស្ទីន (𝗛𝗼𝗹𝘀𝘁𝗲𝗶𝗻 𝗵𝗲𝗶𝗳𝗲𝗿𝘀) ចំនួន𝟮𝟮𝟬ក្បាល បន្ថែមទៀត ពីប្រទេសអូស្រ្តាលី
សកម្មភាពនៃការមកដល់របស់សមាជិកថ្មីរបស់យើង គឺពូជគោលំដាប់ពិភពលោក ប្រភេទហូលស្ទីន (𝗛𝗼𝗹𝘀𝘁𝗲𝗶𝗻 𝗵𝗲𝗶𝗳𝗲𝗿𝘀) ចំនួន𝟮𝟮𝟬ក្បាល បន្ថែមទៀត ពីប្រទេសអូស្រ្តាលី មកដល់ប្រទេសកម្ពុជា ដោយសុវតិ្ថភាព កសិដ្ឋានគិរីសួគ៌ សូមថ្លែងអំណរគុណដ៏ក្រៃលែងចំពោះការគាំទ្រតាមរយៈ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលី ហៅកាត់ថា #CAPRED
-
វគ្គបណ្តុះបណ្តាលជូនដល់បុគ្គលិកគិរីសួគ៌ ក្រោមប្រធានបទស្ដីពី «យេនឌ័រនៅកន្លែងការងារ»
ក្រុមហ៊ុន ខ្មែរ ហ្រ្វេស មីល (Kirisu Farm) បានរៀបចំវគ្គបណ្តុះបណ្តាលជូនដល់បុគ្គលិកគិរីសួគ៌ក្រោមប្រធានបទស្ដីពី «យេនឌ័រនៅកន្លែងការងារ» ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសមភាពយេនឌ័រ និងការទប់ស្កាត់ការបៀតបៀន ការរំលោភបំពាន និងការកេងប្រវ័ញ្ចគ្រប់ទម្រង់ ព្រមទាំងពង្រឹងការទទួលខុសត្រូវរបស់បុគ្គលិកគ្រប់រូបក្នុងការរួមគ្នាកសាងកន្លែងការងារដែលប្រកបដោយបរិយាបន្ន សុវត្ថិភាព ការគោរពគ្នាទៅវិញទៅមក និងឱកាសស្មើភាពសម្រាប់មនុស្សគ្រប់រូប។ ក្រុមហ៊ុន
-
ទិដ្ឋភាពពិព័រណ៍សប្បាយៗនៅស្តង់ គិរីសួគ៌ ថ្ងៃនេះ!
ទិដ្ឋភាពពិព័រណ៍សប្បាយៗនៅស្តង់ គិរីសួគ៌ ថ្ងៃនេះ! អតិថិជនទាំងអស់បានមកសាករសជាតិទឹកដោះគោស្រស់ ១០០% ពីកសិដ្ឋានផ្ទាល់ និងចូលរួមស្វែងយល់ពីដំណើរការផលិតទឹកដោះគោស្រស់ប្រកបដោយ សុវតិ្ថភាព គុណភាព ស្ដង់ដារអន្ដរជាតិ។
-
ដំណើរការសាងសង់ក្រោលគោនៅក្នុងកសិដ្ឋានគិរីសួគ៌ កំពុងទៅមុខយ៉ាងរលូន!
PROJECT PROGRESS UPDATE! ដំណើរការសាងសង់ក្រោលគោនៅក្នុងកសិដ្ឋានគិរីសួគ៌ កំពុងទៅមុខយ៉ាងរលូន! អគាររោងគោថ្មីទាំង ២ ខ្នង កំពុងតែបន្តសាងសង់ជាបន្តបន្ទាប់ ដើម្បីបង្កើតបរិយាកាសកាន់តែទំនើប និងមានផាសុកភាពសម្រាប់គោទឹកដោះ។ កសិដ្ឋានគិរីសួគ៌មានមោទនភាពក្នុងការបន្តអភិវឌ្ឍ ដើម្បីផ្គត់ផ្គង់ទឹកដោះគោស្រស់អោយកាន់តែធំទូលាយជាងមុន និងមានគុណភាពខ្ពស់ជូនអតិថិជនទាំងអស់។
-
ស្នាមញញឹម សប្បាយរីករាយ និងបទពិសោធន៍ថ្មីៗ នៅស្តង់គិរីសួគ៌ ក្នុងឱកាសទិវាជាតិ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ
ស្នាមញញឹម សប្បាយរីករាយ និងបទពិសោធន៍ថ្មីៗ នៅស្តង់គិរីសួគ៌ ក្នុងឱកាសទិវាជាតិ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ កសិដ្ឋានគិរីសួគ៌ ពិតជាអរគុណសិស្សានុសិស្ស និងភ្ញៀវទាំងអស់ដែលបានចូលរួមស្វែងយល់ និងភ្លក់រសជាតិទឹកដោះគោស្រស់ 100% ពីកសិដ្ឋានគិរីសួគ៌។
