KIRISU EVENT ACTIVITIES
Kirisu Farm organizes corporate events and community outreach programs engaging employees, partners, and stakeholders. These initiatives reinforce corporate culture, advance social responsibility, and celebrate collective milestones.
-
ខ្មែរដើម្បីខ្មែរ ខ្មែរបេះដូងខ្មែរ…យើងរួបរួមគ្នាដើម្បីជាតិយើងទាំងអស់គ្នា!
ខ្មែរដើម្បីខ្មែរ ខ្មែរបេះដូងខ្មែរ…យើងរួបរួមគ្នាដើម្បីជាតិយើងទាំងអស់គ្នា! នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក (កសិដ្ឋានគិរីសួគ៌) បានចូលរួមឧបត្ថម្ភជួយដល់ជនភៀសសឹក និងវីរៈកងទ័ពកម្ពុជា នៅស្រុកបាទី ខេត្តតាកែវ។
-
ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល មានសេចក្តីសោមនស្សរីករាយចូលរួមឧបត្ថម្ភថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា
ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល (KIRISU FARM) មានសេចក្តីសោមនស្សរីករាយ និងមោទនភាព ដែលបានចូលរួមឧបត្ថម្ភថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងគោលបំណងគាំទ្រការលើកកម្ពស់សេវាថែទាំសុខភាព និងរួមចំណែកដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ ការចូលរួមនេះ ស្តែងឱ្យឃើញនូវស្មារតីទទួលខុសត្រូវចំពោះសង្គម និងការប្តេជ្ញាចិត្តរបស់កសិដ្ឋានគិរីសួគ៌ ក្នុងការចូលរួមអភិវឌ្ឍសហគមន៍ និងគាំទ្រសកម្មភាពមនុស្សធម៌ ដើម្បីជាប្រយោជន៍ដល់សង្គមជាតិប្រកបដោយនិរន្តរភាព។ គិរីសួគ៌ ផលិតផលជាតិ មោទនភាពជាតិ ផលិតតាមស្តង់ដារអន្តរជាតិ🥛💙
-
កសិដ្ឋានគិរីសួគ៌ មានកិត្តិយសក្នុងការសហការជាមួយ សាលាបឋមសិក្សាជាច្រើននៅក្នុងតំបន់ជុំវិញកសិដ្ឋាន
កសិដ្ឋានគិរីសួគ៌ មានកិត្តិយសក្នុងការសហការជាមួយ សាលាបឋមសិក្សាជាច្រើននៅក្នុងតំបន់ជុំវិញកសិដ្ឋាន ដើម្បីនាំយកយ៉ាអ៊ួរស្រស់ៗជូនដល់កុមារជាច្រើនកំពុងសិក្សា។ សកម្មភាពនេះ មិនត្រឹមតែជាការចែករំលែកយ៉ាអ៊ួរប៉ុណ្ណោះទេ ប៉ុន្តែជាការចែករំលែកស្នាមញញឹម ក្តីសង្ឃឹម ក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ ដើម្បីរួមចំណែកលើកទឹកចិត្តឱ្យកុមារទាំងអស់ មានសុខភាពល្អ និងរីកលូតលាស់ទៅពេលអនាគត។
