ការអញ្ជើញចុះបំពេញទស្សនកិច្ចសិក្សាក្នុងកសិដ្ឋានគិរីសួគ៌ របស់ឯកឧត្តមសន្ដិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន អនុប្រធានគណៈកម្មការទី៣នៃរដ្ឋសភា
កសិដ្ឋានគិរីសួគ៌ មានកិត្តិយស និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមគោរពស្វាគមន៍ ឯកឧត្តមសន្ដិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន អនុប្រធានគណៈកម្មការទី៣នៃរដ្ឋសភា និងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិកសមាជិកា ដែលបានអញ្ជើញចុះបំពេញទស្សនកិច្ចសិក្សានៅកសិដ្ឋានគិរីសួគ៌ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។

វត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម និងគណៈប្រតិភូ នាឱកាសនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តម និងជាការលើកទឹកចិត្តដ៏មានតម្លៃសម្រាប់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃកសិដ្ឋាន ក្នុងការបន្តអភិវឌ្ឍវិស័យកសិកម្មទំនើប ប្រកបដោយប្រសិទ្ធភាព នវានុវត្តន៍ និងនិរន្តរភាព ស្របតាមទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។

កសិដ្ឋានគិរីសួគ៌ សូមសម្ដែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងសូមគោរពជូនពរ ឯកឧត្តម និងគណៈប្រតិភូ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជនជានិច្ចនិរន្តរ៍។

គិរីសួគ៌ ផលិតផលជាតិ មោទនភាពជាតិ ផលិតតាមស្ដង់ដាអន្ដរជាតិ🥛💙